សាច់ជ្រូកអាំងទឹកឃ្មុំ
ថ្ងៃនេះសូមលើកយកមុខម្ហូបមួយមុខដែលងាយស្រួលបំផុតគឺសាច់ជ្រូកអាំង ប៉ុន្តែយើងបានបន្ថែមគ្រឿងអោយផ្លែកបន្តិច ដូចដែលបានដាក់នៅក្នុងចំណងជើង! អ្នកអាចស្វែងរកវិធីធ្វើក៏ដូចជាគ្រឿងផ្សំនៅក្រោមរូបភាពនេះតែម្តង។
គ្រឿងផ្សំ៖
សាច់ជ្រូកហាន់ជាបន្ទះធំល្មមច្រើនឬតិចអាស្រ័យលើអ្នកចង់បាន គ្រឿងប្រឡាក់សាច់ (ម្សៅស៊ុបខ្នរ ឬ រ៉តឌី) ២ ស្លាបព្រាបាយ ទឹកឃ្មុំ ៤ ស្លាបព្រាបាយ និងម្រេចខ្មៅ
វិធីចម្អិន៖
- ដាក់សាច់ជ្រូកអាំងលើភ្លើងក្ដៅល្មម បើភ្លើងក្តៅពេកធ្វើអោយឆាប់ខ្លោចទាំងសាច់មិនទាន់ឆ្អិន
- ឆាគ្រឿងប្រឡាក់សាច់ ទឹកឃ្មុំ និងម្រេចខ្មៅឱ្យចូលជាតិគ្នា
- ស្រោចគ្រឿងផ្សំដែលឆាបញ្ចូលគ្នាខាងលើពីលើសាច់ជ្រូកកំពុងអាំង លើកម្ដៅភ្លើង ដោយទុកឱ្យចូលជាតិជាមួយសាច់ប្រហែល ២ ទៅ ៣ នាទី រួចចាប់ដាក់ចាន និងទទួលទានក្ដៅៗ ជាមួយបាយស្រូវថ្មីក្តៅហុយៗ៕
Leave a Comment