បាយមាន់ឆាម្រះព្រៅ
បាយមាន់ឆាម្រះព្រៅនេះជាម្ហូបមួយមុខដែលសាមញ្ញបំផុត ហើយងាយស្រួលធ្វើចំនាយពេលតិច។ វាមានលក្ខណៈនឹងឆាក្តៅដែរតែត្រង់យើងមិនប្រើប្រាស់គ្រឿងបុក ឬ ស្លឹកគ្រៃឡើយ។ មាន់ឆាម្រះព្រៅនេះបើបានញាំក្តៅៗជាមួយបាយអង្ករផ្កាម្លិះពិតជាមានឳជារសឈ្ងុយឆ្ងាញ់។
គ្រឿងផ្សំ៖
- សាច់មាន់ (សាច់ទ្រូង) ឬសាច់កន្លែងផ្សេងទៀតដែលពន្លះឆ្អឹងចេញ
- ពងទា
- ខ្ទឹមស
- ម្ទេស
- ទឹកប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវខាប់
- ស្ករ ប៊ីចេង
- ស្លឹកម្រះព្រៅ
- អ្វីដែលមិនអាចខ្វះបាននោះគឺប្រេងឆា
វិធីធ្វើ៖
១. ចៀនពងទារួចទុកមួយអន្លើរ
២. ហាន់សាច់មានជាដុំតូចៗ
៣. ចិញ្រ្ចាំខ្ទឹមស និង ម្ទេស អ្នកអាចយក ខ្ទឹម និងម្ទេសបុកបញ្ចូលគ្នាក៏បាន
៤. បេះ និងលាងជម្រះស្លឹកម្រះព្រៅ
៥. កម្តៅខ្ទះជាមួយប្រេងឆា នៅពេលដែលខ្លាញ់ក្តៅហើយដាក់ខ្ទឹមស និងម្ទេសដែលយើងបានចិញ្រ្ចាំ ឬ បុកចូល បំពងអោយឡើងឈ្ងុយ ទើបដាក់សាច់មានចូល រួចឆាអោយឆ្អិនសាច់ បើសិនជាគោកពេកអ្នកងាចបន្ថែមទឹកសុទ្ធបន្តិច
៦. ដាក់គ្រឿងផ្សំរបស់យើងចូលមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង ស្ករ ប៊ីចេញ ឆាត្រឡប់អោយចូលជាតិជាមួយសាច់មាន់
៧. ដាក់ស្លឹកម្រះព្រៅចូលរួចត្រឡប់ជាមួយសាច់ ២ ទៅ ៣ ត្រឡប់កុំអោយស្លឹកម្រះព្រៅឆ្អិនពេក
ដួសបាយក្តៅៗដាក់ចានរួចដួសឆាសាច់មាន់ដាក់មួយចំហៀង និងដាក់ពងទាចៀនពីលើជាការស្រេច ។
ដោយ៖ ចុងភៅមុខខ្មៅ

Leave a Comment