ម្ជូរឆ្អឹងជំនីជ្រូក
ថ្ងៃនេះចុងភៅមុខខ្មៅសូមណែនាំមុខម្ហូបមួយមុខដែលមានឈ្មោះថា ម្ជូរឆ្អឹងជំនីជ្រូក ទុកសម្រាប់ចែករំលែកជាចំណេះដឹងដល់អ្នកទាំងអស់គ្នា
គ្រឿងផ្សំ៖
· ឆ្អឹងជំនីជ្រូក 2 កាំ
· ឆៃថាវ 1 ចិតសំបក កាត់ជាកង់ៗ
· ត្រប់ 1ផ្លែ ចិតសំបកឲ្យស្អាត
· ត្រប 5 ឬ 6 ផ្លែ
· ប៉េងប៉ោះ 1 ផ្លែ (ពុះជា 4 ចំនែក)
· ស្ពៃក្រញ៉ាញ់ 1 ក្តោប (ហាន់វាចំនែកៗតូចល្មម)
· សណ្តែក 5 គួ (កាត់ជាកង់ៗ)
· ខ្ចឹមបារាំង 1 ផ្លែ (ផ្លែតូចល្មម)
· ម្ទេស 2 ផ្លែ (យកម្ទេសខៀវជំនួសក៏បាន)
· ត្រាវ 4 ដុំ
· ទឹកត្រី 2 ស្លាបព្រា
· អម្ពិល 1 ឬ 2 គួ
វិធីចំអិន៖
1. លាងឆ្អឹងជំនីជ្រូក និងបន្លែឲ្យស្អាត
ដោយដាក់វាត្រាំក្នុងទឹកដោយប្រើរយៈ 10 នាទី។
ដាំទឹកឲ្យពុះរួចបង់ឆ្អឹងជំនីជ្រូក បន្ទាប់មក ប៉េងបោះ
ខ្ទឹមបារាំង និងទឹកត្រី ហើយរំងាស់ប្រហែលជា 1 ម៉ោង។
2. ដាក់ម្ទេស និងគ្រឿងទេស ទុកប្រហែលជា 3 ទៅ 5 បន្ទាប់មកបង់
សណ្តែក ត្រប់ ស្ពៃ........... និងត្រាវ ហើយបន្តរំងាស់ប្រហែលជា 2
នាទី។
3. បង់អំពិល ហើយភ្លក្សរសជាតិរបស់វា និងបង់អំបិលបន្តិច។
ប្រភព៖ Khmer Station
កែសម្រួល៖ ចុងភៅមុខខ្មៅ
Leave a Comment