បង្គារប្រលាក់ម្រេច
នៅពេលនេះដែរ ចុងភៅមុខខ្មៅ សូមលើកយកនូវមុខម្ហូបគ្រឿងសមុទ្រវិញម្តង ដើម្បីយកមកចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាដើម្បីទុកជាការកែកំសាន្ត និងចំណេះដឹង។
គ្រឿងផ្សំ៖
· ប៊ឺរ ២ស្លាបព្រាបាយ
· ស្លឹកខ្ទឹម
· បង្គាបកសម្បកចេញ
· ក្រូចឆ្មារ
· អំបិល ២/៣ស្លាបព្រាកាហ្វេវ
· ម្រេចខ្មៅ ១/៤ស្លាបព្រាកាហ្វេវ
· ម្ទេសក្រៀម ១/៤ស្លាបព្រាកាហ្វេវ
· ស្លឹកជីវ៉ាន់ស៊ុយក្រៀម ១/៤
· ម្សៅខ្ទឹមបារាំង ១/៨ស្លាបព្រាកាហ្វេវ
វិធីធ្វើ៖
យកបង្គាទៅលាយជាមួយនឹងគ្រឿង យកខ្ទះទៅដាក់លើភ្លើងឲ្យក្តៅល្មម ហើយលាបប៊ឺរ ពេលដែលប៊ឺររលាយដាក់ខ្ទឹមសចូល បន្ទាប់មកបង្គារចូលក្នុងខ្ទះ បន្ទាប់មកស្លឹកខ្ទឹមដែលកាត់កង់ៗចូលជាមួយនឹងបង្គារ ហើយទុកវាប្រហែលជា ៥ នាទីទៅ ៨នាទី ទុកឲ្យបង្គារឡើងក្រហម។
Leave a Comment