ក្តាមចំហុយមីសួរ
ថ្ងៃចុងសប្តាហ៍បានមកដល់ហើយ
តើប្រិយមិត្តចង់ចម្អិនមុខម្ហូបប្លែកៗដែរឬទេ?
បើចង់សូមប្រិយមិត្តទៅសាកល្បងជាមួយ ចុងភៅមុខខ្មៅ ទាំងអស់គ្នា!!!
គ្រឿងផ្សំៈ
ក្តាមថ្ម 2 មីសួ 1 កញ្ចប់ ហៃប៊ី 2 ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ ស្លឹកខ្ទឹម និង ជីវ៉ាន់ស៊ុយ 1ដុំតូច ស្ករស 1ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ ទឹកប្រេងខ្យង 1 ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាបាយ
វិធីធ្វើៈ
1.ក្តាមថ្មបកស្នូក ហើយកាប់ជាបួន មីសួត្រាំទឹកបន្តិច រួចកាត់ឲ្យខ្លីល្មម។
2.យកមីសួ ច្របល់ជាមួយស្ករស ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង អំបិល ហៃប៊ី
ខ្ទឹមស ក្តាម ទុក 10នាទីទើបយកទៅចំហុយ 20នាទី។ ពេលទទួលទាន
ទើបរោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ ជាការស្រេច៕
Leave a Comment