បាយឆារហឺរ
ថ្ងៃនេះគេហទំព័រ ចុងភៅមុខខ្មៅ មានបាយឆាថ្មីមួយមុខទៀតហើយមកបង្ហាញជូនស្ត្រីមេផ្ទះទាំងអស់គ្នា!!!
គ្រឿងផ្សំៈ
បាយស្រួយ 1ចានចង្កឹះ បង្គាបកសំបក 200ក្រាម ខ្ទឹមសចិញ្រ្ចាំ 4កំពឹស ស្លឹកក្រូចសើច ហាន់ 5សន្លឹក ម្ទេសខ្មាំងបុកគ្រើមៗ 2ផ្លែ ស្ករស 2ស្លាបព្រាកាហ្វេម្ទេសក្រៀម 4ផ្លែ ទឹកត្រី 1ស្លាបព្រាបាយ ប្រេងខ្យង 2ស្លាបព្រាបាយ បង្គាក្រៀមបុក 2ស្លាបព្រាបាយ ប្រេងឆា 6ស្លាបព្រាបាយ
វិធីធ្វើៈ
1.លីងម្ទេសក្រៀមឲ្យឈ្ងុយ មុននឹងយកទៅបុកឲ្យម៉ដ្ឋ
រួចហើយឆាឲ្យឈ្ងុយ។ បន្ទាប់មក ថែមខ្ទឹមសចិញ្រ្ចាំ
និងបង្គាដែលបកសំបករួច ឆាឲ្យឆ្អិនល្អ។
2.ពេលឆាបង្គាឆ្អិនហើយ ថែមបាយចូល ឆាត្រឡប់ឲ្យសព្វ រួចថែមប្រេងខ្យង
ម្ទេសបុក ស្ករស ទឹកត្រីនិងបង្គាក្រៀមបុក។ បន្ទាប់មក
ឆាច្របល់បញ្ចូលគ្នាឲ្យសព្វម្តងទៀត
ហើយភ្លក្សរសជាតិឲ្យល្មមមុននឹងដួសដាក់ចាន
ញុំាជាមួយបន្លែផ្សេងៗ តាមចំណូលចិត្ត៕
Leave a Comment