សាច់ជ្រូកក្តៅហឺរ
ថ្ងៃនេះចុងភៅមុខខ្មៅ សូមណែនាំម្ហូបមួយមុខទៀត គឺមានឈ្មោះថា
“សាច់ជ្រូកក្ដៅហិរ”។
សូមចំណាយពេលបន្តិចអានដើម្បីជាគំនិតក្នុងការធ្វើមុខម្ហូបដែល
ប្លែកជាងរាល់ដង។
សាច់ជ្រូកហាន់ជាបន្ទះស្ដើងល្មម, ទឹកស៊ីអ៊ីវ 3 ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ 2 ស្លាបព្រាបាយ, គល់ខ្ញីកន្លះស្លាបព្រាបាយ, ស្ករពណ៌ត្នោត 2 ស្លាបព្រាបាយ, ទឹកម្ទេស 2 ស្លាបព្រាបាយ, ម្ទេសក្រហមហាន់ជាសរសៃស្ដើងៗ 1 ស្លាបព្រាបាយ, ស្រាអង្ករ 2 ស្លាបព្រាបាយ, ប្រេងល្ង 2 ស្លាបព្រាបាយ, ខ្ទឹមបារាំង 1
វិធីចម្អិន៖
1- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា លើកលែងតែសាច់ជ្រូក ហើយយកវាឆារម្ងាស់ក្នុងខ្ទះ
2- ដាក់សាច់ជ្រូកចូល
3- ឆាវាបញ្ចុលគ្នាទាល់តែចូលជាតិល្អ និងឈ្ងុយ ហើយដួសដាក់ចាន និងទទួលទានជាមួយបាយចំហុយ៕
ប្រភព៖ KhmerStation
Leave a Comment