សាច់ជ្រូកអាំង​ទឹកឃ្មុំ

ថ្ងៃនេះ​សូម​លើក​យក​មុខ​ម្ហូប​មួយ​មុខ​ដែល​ងាយ​ស្រួល​បំផុត​គឺ​សាច់​ជ្រូក​អាំង​ ប៉ុន្តែ​យើង​បាន​បន្ថែម​គ្រឿង​អោយ​ផ្លែក​បន្តិច​ ដូច​ដែល​បាន​ដាក់​នៅ​ក្នុង​ចំណង​ជើង! អ្នក​អាច​ស្វែង​រក​វិធី​ធ្វើ​ក៏ដូចជា​គ្រឿង​ផ្សំ​នៅ​ក្រោម​រូបភាព​នេះ​តែ​ម្តង។
 


គ្រឿងផ្សំ៖
សាច់​ជ្រូក​ហាន់​ជា​បន្ទះ​ធំ​ល្មមច្រើន​ឬ​តិច​អា​ស្រ័យ​លើ​អ្នក​ចង់​បាន គ្រឿង​ប្រឡាក់​សាច់ (ម្សៅស៊ុបខ្នរ ឬ រ៉តឌី) ២ ស្លាប​ព្រា​បាយ ទឹក​ឃ្មុំ ៤ ស្លាប​ព្រា​បាយ និង​ម្រេច​ខ្មៅ
វិធីចម្អិន៖
  • ដាក់សាច់ជ្រូកអាំងលើភ្លើងក្ដៅល្មម បើ​ភ្លើង​ក្តៅ​ពេក​ធ្វើ​អោយ​ឆាប់​ខ្លោច​ទាំង​សាច់​មិន​ទាន់​ឆ្អិន​
  • ឆាគ្រឿងប្រឡាក់សាច់ ទឹកឃ្មុំ និងម្រេចខ្មៅឱ្យចូលជាតិគ្នា
  • ស្រោច​គ្រឿង​ផ្សំ​ដែល​ឆា​បញ្ចូល​គ្នា​ខាង​លើ​ពី​លើ​សាច់​ជ្រូក​កំពុង​អាំង​ លើ​កម្ដៅ​ភ្លើង ដោ​យទុក​ឱ្យ​ចូល​ជាតិ​ជា​មួយ​សាច់​ប្រហែល ២ ទៅ ៣ នាទី រួច​ចាប់​ដាក់​ចាន និង​ទទួល​ទាន​ក្ដៅៗ​ ជា​មួយ​បាយ​ស្រូវ​ថ្មី​ក្តៅ​ហុយៗ៕​

No comments

Powered by Blogger.