ក្តាមចំហុយមីសួរ

  ថ្ងៃ​ចុង​សប្តាហ៍​បាន​មក​ដល់​ហើយ​​ តើប្រិយ​មិត្ត​ចង់​ចម្អិនមុខម្ហូប​​ប្លែកៗ​ដែរ​ឬទេ? ​ បើចង់​សូម​ប្រិយមិត្ត​ទៅ​សាក​ល្បង​ជា​មួយ​ ចុងភៅមុខខ្មៅ ​ទាំង​អស់​គ្នា!!!
គ្រឿង​ផ្សំៈ
ក្តាម​ថ្ម​ 2 មីសួ​ 1 កញ្ចប់​ ហៃប៊ី ​2 ស្លាប​ព្រាបាយ​ ខ្ទឹម​សចិញ្រ្ចាំ​ 1 ស្លាប​ព្រាបាយ​ ស្លឹក​ខ្ទឹម​ និង​ ជីវ៉ាន់​ស៊ុយ​ 1ដុំតូច​ ស្ករស​ 1ស្លាប​ព្រា​បាយ​ ទឹក​ស៊ីអ៊ីវ 1​ស្លាប​ព្រាបាយ​ ទឹក​ប្រេង​ខ្យង 1​ ស្លាប​ព្រាបាយ ​អំបិល​ កន្លះ​ស្លាប​ព្រាបាយ​
វិធី​ធ្វើៈ
1.ក្តាម​ថ្មបក​ស្នូក​ ហើយ​កាប់​ជាបួន​ មីសួត្រាំទឹក​បន្តិច​ រួច​កាត់​ឲ្យខ្លី​ល្មម។​

2.យក​មីសួ ​ច្របល់​ជាមួយស្ករស ​ទឹក​ស៊ីអ៊ីវ ​ទឹក​ប្រេងខ្យង​ អំបិល ​ហៃប៊ី ​ខ្ទឹម​ស ​ក្តាម​ ទុក​ 10នាទី​​ទើបយក​ទៅចំហុយ​ 20នាទី។ ពេល​ទទួល​ទាន​ ទើប​រោយស្លឹក​ខ្ទឹម​ និង​ជីវ៉ាន់ស៊ុយ ​ជាការ​ស្រេច៕
Powered by Blogger.