បាយឆារហឺរ

ថ្ងៃ​នេះគេហ​ទំព័រ​ ចុងភៅមុខខ្មៅ មាន​បាយឆាថ្មី​មួយ​មុខ​ទៀត​ហើយ​មក​បង្ហាញ​ជូន​ស្ត្រីមេផ្ទះ​ទាំង​អស់គ្នា!!!​
គ្រឿង​ផ្សំៈ
បាយ​ស្រួយ ​1ចានចង្កឹះ ​បង្គា​បក​សំបក​ 200ក្រាម​ ខ្ទឹម​សចិញ្រ្ចាំ ​4កំពឹស ​ស្លឹក​ក្រូច​សើច ​ហាន់​ 5សន្លឹក ​ម្ទេស​ខ្មាំង​បុក​គ្រើមៗ ​2ផ្លែ ស្ករ​ស​ 2ស្លាប​ព្រាកាហ្វេម្ទេស​ក្រៀម​ 4ផ្លែ ​ទឹកត្រី 1ស្លាបព្រា​បាយ ​ប្រេង​ខ្យង​ 2ស្លាប​ព្រាបាយ ​បង្គា​ក្រៀមបុក ​2ស្លាប​ព្រាបាយ ប្រេង​ឆា​ 6ស្លាប​ព្រាបាយ

វិធី​ធ្វើៈ
1.លីង​ម្ទេស​ក្រៀម​ឲ្យឈ្ងុយ​ មុន​នឹងយកទៅ​បុកឲ្យម៉ដ្ឋ​ រួចហើយ​ឆាឲ្យឈ្ងុយ។​ បន្ទា​ប់ម​ក ​ថែម​ខ្ទឹម​សចិញ្រ្ចាំ​ និង​បង្គា​ដែល​បក​សំបក​រួច​ ឆាឲ្យឆ្អិន​ល្អ។​ 

2.ពេលឆា​បង្គាឆ្អិន​ហើយ ​ថែមបាយចូ​ល ឆាត្រឡប់​ឲ្យសព្វ​ រួចថែម​ប្រេងខ្យង ​ម្ទេសបុក ​ស្ករស​ ទឹកត្រី​និង​បង្គាក្រៀម​បុក។​ បន្ទាប់​មក​ ឆាច្របល់បញ្ចូល​គ្នាឲ្យសព្វ​ម្តង​ទៀត ​ហើយ​ភ្លក្សរស​ជាតិ​ឲ្យល្មម​មុន​នឹង​ដួស​ដាក់​ចាន​ ញុំាជា​មួយ​បន្លែ​ផ្សេងៗ​ តាម​ចំណូល​ចិត្ត​៕​
Powered by Blogger.