ឆារគ្រឿងសាច់គោ

ថ្ងៃនេះសូមផ្ញើឆាគ្រឿងសាច់គោមួយចានដល់ប្រិយមិត្ត! :)


គ្រឿងផ្សំ៖

សាច់គោ (សាច់ស្រួយ ឬសាច់កំភួន) គល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង សណ្ដែកដីលីង ម្ទេសប្លោក ខ្ទឹមបារាំង ប្រេងឆា ស្ករ អំបិល ម្ទេស

វិធីចម្អិន៖

1- ហាន់សាច់គោជាចំណិតតូចៗ
2- បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្ដែកដីលីងចូលគ្នាឱ្យហ្មត់។
3- ពុះម្ទេសប្លោក 1 ជា 4 រួចហាន់បញ្ឆិតៗមិនតូច មិនធំ។
4- ហាន់ខ្ទឹមបារាំងបណ្ដោយតូចៗ។
5- ចាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកឱ្យក្ដៅ រួចចាក់គ្រឿងដែលបុករួចចូល។
6- លីងគ្រឿងបន្តិច រួចចាក់សាច់គោចូល ម្ទេសប្លោក និងខ្ទឹមបារាំងចូលដំណាលគ្នា។
7- ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិល រួចភ្លក់តាមរសជាតិដែលចូលចិត្ត។
8- ចាំដល់ពេលម្ទេសប្លោក និងខ្ទឹមបារាំងឆ្អិន រួចដួសដាក់ចាន។


កុំភ្លេចញ៉ាំពេលក្ដៅៗទើបឆ្ងាញ់ណា៎! :)
Powered by Blogger.