សាច់ជ្រូកក្តៅហឺរ

ថ្ងៃ​នេះចុងភៅមុខខ្មៅ សូម​ណែ​នាំ​ម្ហូប​មួយ​មុខ​ទៀត គឺ​មាន​ឈ្មោះ​ថា “សាច់​ជ្រូក​ក្ដៅ​ហិរ”។ សូម​ចំណាយ​ពេល​បន្តិច​អាន​ដើម្បី​ជា​គំនិត​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប​ដែល​ ប្លែក​ជាង​រាល់​ដង។
គ្រឿងផ្សំ៖

សាច់​ជ្រូក​ហាន់​ជា​បន្ទះ​ស្ដើង​ល្មម, ទឹក​ស៊ីអ៊ីវ 3 ស្លាប​ព្រា​បាយ, ខ្ទឹម​ស​ចិញ្ច្រាំ 2 ស្លាប​ព្រា​បាយ, គល់​ខ្ញី​កន្លះ​ស្លាប​ព្រា​បាយ, ស្ករ​ពណ៌​ត្នោត 2 ស្លាប​ព្រា​បាយ, ទឹក​ម្ទេស 2 ស្លាប​ព្រា​បាយ, ម្ទេស​ក្រហម​ហាន់​ជា​សរសៃ​ស្ដើងៗ 1 ស្លាប​ព្រា​បាយ, ស្រា​អង្ករ 2 ស្លាប​ព្រា​បាយ, ប្រេង​ល្ង 2 ស្លាប​ព្រា​បាយ, ខ្ទឹម​បារាំង 1

វិធីចម្អិន៖

1- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា លើកលែងតែសាច់ជ្រូក ហើយយកវាឆារម្ងាស់ក្នុងខ្ទះ
2- ដាក់សាច់ជ្រូកចូល

3- ឆាវាបញ្ចុលគ្នាទាល់តែចូលជាតិល្អ និងឈ្ងុយ ហើយដួសដាក់ចាន និងទទួលទានជាមួយបាយចំហុយ៕

ប្រភព៖ KhmerStation
Powered by Blogger.