ខត្រីរ៉ស់

ខ គឺ​ជា​មុខ​ម្ហូូប​មួយ​មុខ​ដែល​ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ត​ទទួល​ទាន ហើយ​ក៏​រក្សា​ទុក​បាន​យូរ​ផង​ដែរ។​​ ចំនែក​ថ្ងៃ​នេះ​ដែរ​ចុង​ភៅ​មុខ​ខ្មៅ​នឹង​ធ្វើ​ការ​បង្ហាញ​ជូន​របៀប​ធ្វើ ខ ត្រី​រ៉ស​ដូច​ខាង​ក្រោម

គ្រឿងផ្សំ៖

ត្រី​រ៉ស់ កន្លះ​គីឡូ   ម្រេច​បុក   1ស្លាបព្រា​បាយ   ខ្ទឹមស​ចិញ្ច្រាំ ​ 1ស្លាបព្រា​បាយ ម្សៅ​ស៊ុប  កន្លះ​ស្លាបព្រា​បាយ ​ ​​​ ខ្លាញ់  2ស្លាប​ព្រា​បាយ   ស្ករត្នោត   2ស្លាបព្រាបាយ  ទឹកត្រី 1ស្លាបព្រា​បាយ   ទឹកស៊ីអ៊ីវ    កន្លះ​ស្លាបព្រា​បាយ   អំបិល កន្លះ​ស្លាបព្រាបាយ
វិធី​ធ្វើ៖

1.ត្រី​ហាន់​ជា​បន្ទះ​កង់​ទៅតាម​ចំណូលចិត្ត។

2.ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ដាក់​ខ្ទឹមស​បំពង​ឈ្ងុយ ទើប​ដាក់​ស្ករត្នោត​ចូល​កូរ​ឲ្យ​ចេញ​ជើង​អង្ក្រង ទើបដាក់​សាច់​ត្រី ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​ស៊ុប​ អំបិល ម្រេច ទឹក​បន្តិច​រំងាស់​ពី10ទៅ15នាទី ទាល់តែ​ត្រី​ចូលជាតិ (ជាធម្មតា​គេ​មិនត្រូវ​ការ​ទឹក​ច្រើន​ទេ)។
Powered by Blogger.