ម្ជូរឆ្អឹងជំនីជ្រូក


ថ្ងៃ​នេះ​ចុង​ភៅ​មុខ​ខ្មៅ​សូម​ណែនាំ​មុខ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះថា ម្ជូរឆ្អឹងជំនីជ្រូក ទុក​សម្រាប់​ចែក​រំលែក​ជា​ចំណេះ​ដឹង​ដល់​អ្នក​ទាំង​អស់​គ្នា
គ្រឿង​ផ្សំ៖
·         ឆ្អឹង​ជំនី​ជ្រូក​ 2 កាំ​
·         ឆៃថាវ 1 ចិតសំបក កាត់ជាកង់ៗ
·         ត្រប់ 1ផ្លែ ចិតសំបកឲ្យស្អាត
·         ត្រប 5 ឬ 6 ផ្លែ
·         ប៉េងប៉ោះ 1 ផ្លែ (ពុះជា 4 ចំនែក)
·         ស្ពៃក្រញ៉ាញ់ 1 ក្តោប (ហាន់វាចំនែកៗតូចល្មម)
·         សណ្តែក 5 គួ (កាត់ជាកង់ៗ)
·         ខ្ចឹមបារាំង 1 ផ្លែ (ផ្លែតូចល្មម)
·         ម្ទេស 2 ផ្លែ (យកម្ទេសខៀវជំនួសក៏បាន)
·         ត្រាវ 4 ដុំ
·         ទឹកត្រី  2 ស្លាបព្រា
·         អម្ពិល 1 ឬ 2 គួ
វិធីចំអិន៖
1. លាង​ឆ្អឹង​ជំនី​ជ្រូក  និង​បន្លែឲ្យ​ស្អាត​ ដោយ​ដាក់​វាត្រាំ​ក្នុងទឹ​ក​ដោយ​ប្រើ​រយៈ ​10​ នាទី។  ដាំទឹក​ឲ្យ​ពុះរួចបង់​ឆ្អឹង​ជំនី​ជ្រូក​ បន្ទាប់​មក​  ប៉េងបោះ ​ខ្ទឹមបារាំង​ និង​ទឹក​ត្រី ​ហើយ​រំងាស់​ប្រហែល​ជា​ 1 ​ម៉ោង។​
2. ដាក់​ម្ទេស​ និង​គ្រឿង​ទេស ​ទុក​ប្រហែលជា​ 3​ ទៅ 5​ បន្ទាប់​មក​បង់​ សណ្តែក ​ត្រប់​ ស្ពៃ........... និង​ត្រាវ​ ហើយ​បន្ត​រំងាស់​ប្រហែល​ជា ​ 2 ​នាទី។​
3. បង់​អំពិល​  ហើយ​ភ្លក្ស​រស​ជាតិ​របស់​វា  និង​បង់​អំបិល​បន្តិច។​

ប្រភព៖ Khmer Station
កែសម្រួល៖ ចុងភៅមុខខ្មៅ
Powered by Blogger.