មាន់បំពងទឹកក្រូចឆ្មារ


គ្រឿងផ្សំ៖
-សាច់​ភ្លៅ​មាន់ 300 ក្រាម
-ស៊ុត 1 គ្រាប់
-ទឹកស៊ីអ៊ីវ 2 ស្លាបព្រា​កាហ្វេ , ស្រា 2 ស្លាបព្រា​កាហ្វេ ប្រេងល្ង 1 ស្លាបព្រា​កាហ្វេ
-ក្រូចឆ្មារ 2 ផ្លែ
-ម្សៅ​មី 2 ស្លាបព្រា​បាយ, ស្ករស 1 ស្លាបព្រា​បាយ
-អំបិល
វិធី​ចំអិន៖
1.បំបែក​ស៊ុត​ដាក់​ចាន
2.បន្ថែម​ពីលើ​ស៊ុត​ជាមួយនឹង ទឹកស៊ីអ៊ីវ ស្រា ប្រេងល្ង និង​ក្រូចឆ្មារ​បន្តិច
3.វាយ​បំបែក​ស៊ុត និង​កូរ​វឹក​ជាមួយ គ្រឿង​ខាងលើ​ឱ្យ​សព្វ
4.លាង​សាច់ រួច​កាត់​វា​ជា​ដំតូចៗល្មម រួច​ដាក់​វា​ចូលទៅក្នុង​ចាន​ស៊ុត​ដែល​បាន​លាយ​គ្រឿង(ជំហាន​ទី3)ខាងលើ
5.ចាក់​ម្សៅ​មី​កាច​ចាន និង​បន្ថែម​អំបិល​បន្តិច រួច​យក​សាច់​មាន់មក​ប្រឡាក់​ជាមួយ​ម្សៅ​មីនេះ ដូច​រូប
6.ប្រឡាក់​ជាមួយ​ម្សៅ​មី​យ៉ាងណា​ឱ្យ​សព្វ​សាច់ និង​មាន​ជាប់​ម្សៅ​ដូច​រូប
7.កំដៅ​ប្រេងឆា នៅក្នុង​ខ្ទះ រួច​ដាល់​សាច់មាន់​ដែល​ប្រឡាក់​ម្សៅ​មី​ខាងលើ​ចូល ដើម្បី​ចៀន នៅពេលដែល​វា​ឡើង​ពណ៌​ត្នោត​ស្រង់​វា​ចេញ រួច​រោយ​ម្រេច​ពី​វា ខណៈដែល​វា​នៅមាន​ប្រេងឆា​ជាប់​នៅឡើយ។
8.លាយ​ទឹកជ្រលក់ ដោយ​ឈូស ឬកោស​សំបក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ 2 ផ្លែ រួច​ដាក់​ស្ករ និង​ទឹក​ឆ្អិន​មួយ​វែក​តូច
9.យក​ទឹក​ក្រូចឆ្មារ​ខាងលើ​ទឹក​ដាំ​ឱ្យ​ពុះ ប្រហែល 5 នាទី នឹង​បន្ថែម​គ្រឿងទេស​ឱ្យមាន​រសជាតិ​ឆ្ងាញ់​តាម​ចំណង់​ចំណូលចិត្ត
10.កំដៅ​ខ្ទះ​ឱ្យ​ក្តៅ រួច​ដាក់​សាច់មាន់​ចូល​ម្តងទៀត បន្ទាប់មក​ចាក់ទឹក​ជ្រលក់​ពីលើ​សាច់មាន់ កំដៅ​វា​ឱ្យបាន 3 នាទី​ទើប​ដួស​ដាក់​ចាន
11.រោយ​ស្លឹក​ខ្ទឹម និង​គ្រាប់ល្ង ជាការ​ស្រេច ហើយ​ទទួលទាន​ជាមួយនឹង​បាយ​ក្តៅ​ៗទើប​ឆ្ងាញ់​ពិសា៕

Powered by Blogger.